ពេល Boot Flash ឬ Boot Windows តើគួរយក MBR ឬ GPT?
MBR VS GPT
MBR (Master Boot Record)
ជាវិធីសាស្ត្រចាស់។ វាអាចប្រើបានតែជាមួយ Hard Drive ដែលមានទំហំតូចជាង ឬស្មើ 2 TB និងអាចមាន Partition តែ 4 ប៉ុណ្ណោះ។ វាក៏មិនសូវមានសុវត្ថិភាពដែរ។
GPT (GUID Partition Table)
ជាវិធីសាស្ត្រថ្មី។ វាដំណើរការជាមួយ Firmware ទំនើបប្រភេទ UEFI (ដែលជួយឱ្យកុំព្យូទ័រ Boot លឿន និងមានសុវត្ថិភាពជាង) អាចប្រើជាមួយ Hard Drive ដែលមានទំហំធំជាង 2 TB (ក្រោម 2 TB ក៏ប្រើបានដែរ ឲ្យតែក្នុង Settings មានកន្លែងប្តូរ) និងអាចបង្កើត Partition បានច្រើន។
ចំណុចសំខាន់៖
- កុំព្យូទ័រទំនើបៗនាពេលបច្ចុប្បន្នទាំងអស់គឺប្រើ GPT ជាមួយ UEFI ។
- គួរតែប្រើ MBR លុះត្រាតែយើងត្រូវប្រើកុំព្យូទ័រ ឬប្រព័ន្ធប្រតិបត្តិការ (OS) ដែលចាស់ខ្លាំង។
From: https://www.facebook.com/share/p/17VXKHFDzR/
Check More:
https://t.me/SingSeReyICTSupporter
https://t.me/follow_us_here

Comments
Post a Comment