File, Folder និង Shortcut Icon
១. File
(ឯកសារ)
·
គឺជា ទិន្នន័យ ឬការងារជាក់ស្តែង
របស់អ្នក (ដូចជា អត្ថបទ, រូបថត, ចម្រៀង)។ បើលុបវាចោល
គឺបាត់បង់ទិន្នន័យ។
·
កន្ទុយសម្គាល់ (File Extension)៖ ជាធម្មតាវាមានកន្ទុយនៅពីក្រោយឈ្មោះ
ដើម្បីប្រាប់ពីប្រភេទរបស់វា (ឧ. .docx, .xlsx, .pptx, .pdf, .jpg)។
·
រូប Icon ជាក់លាក់៖ រូបរបស់វាគឺតំណាងឱ្យកម្មវិធីដែលបង្កើតវា
(ឧ. បើជាឯកសារ Word
គឺមានរូបអក្សរ W ពណ៌ខៀវ, Excel មានរូប X ពណ៌បៃតង)។
២. Folder (ថតឯកសារ)
·
គឺជា កន្លែងផ្ទុក សម្រាប់ដាក់ និងរៀបចំ File ឱ្យមានរបៀបរៀបរយ
(ដូចជាកាតាប ឬទូដាក់អីវ៉ាន់) ។
·
ពណ៌លឿង (Yellow Icon)៖ នៅក្នុង
Windows ទូទៅគឺមានរូបរាងដូចកាតាបឯកសារពណ៌លឿង។
·
គ្មានកន្ទុយ (No Extension)៖ ឈ្មោះរបស់វាគឺមានតែឈ្មោះសុទ្ធ
គ្មានកន្ទុយសម្គាល់ដូចជា .docx ឬ .jpg នៅពីក្រោយឡើយ។
៣. Shortcut (ផ្លូវកាត់)
·
គឺជា ផ្លូវកាត់ ដើម្បីបើកកម្មវិធី ឬ File បានលឿន។
ចំណាំ៖ វាមានសញ្ញា ព្រួញកោងនៅកែង។ បើលុប Shortcut ចោល
ឯកសារដើមមិនបាត់ទេ។
·
សញ្ញាព្រួញកោងតូច (Small Curved Arrow)៖ នៅជ្រុងខាងឆ្វេងផ្នែកខាងក្រោមនៃរូប
Icon គឺដាច់ខាតត្រូវតែមានសញ្ញាព្រួញ
(↗)។ បើមិនមានព្រួញទេ វាមិនមែនជា Shortcut ទេ។
·
ទំហំ (Size)៖ បើចុចមើល
Properties គឺឃើញទំហំតូចខ្លាំង
ត្រឹមតែ
1KB ទៅ
4KB ប៉ុណ្ណោះ
ទោះបីកម្មវិធីដើមមានទំហំធំប៉ុណ្ណាក៏ដោយ។
Thank you!
by
Sing SeRey
Check More:
- https://www.facebook.com/singserey1203
- https://t.me/SingSeReyICTSupporter
- https://t.me/follow_us_here
Comments
Post a Comment