Legacy VS UEFI
Legacy
- បច្ចេកវិទ្យា Firmware បែបចាស់ ដែលមាននៅលើកុំព្យូទ័រយូរមកហើយ
- Interface ប្រើអក្សរ (Text-based) ពណ៌ខៀវ-ស ដែលអាចបញ្ជាបានតែជាមួយ Keyboard ប៉ុណ្ណោះ
- ការបែងចែក Drive ឬ Partition ប្រើ Flash Boot ស្តង់ដារ MBR (Master Boot Record)
- មិន Support Hard Drive (HHD/SSD) ដែលមានទំហំធំជាង 2TB បានទេ
UEFI
- ប្រើបច្ចេកវិទ្យាស្តង់ដារថ្មីដែលមកជំនួស Legacy BIOS
- Interface មានលក្ខណៈជាក្រាហ្វិក (Graphical) ទំនើប អាចប្រើ Mouse បញ្ជាបាន
- ការបែងចែក Drive ឬ Partition ប្រើ Flash Boot ស្តង់ដារថ្មីគឺ GPT (GUID Partition Table)
- អាច Support Hard Drive (HHD/SSD) ដែលមានទំហំធំជាង 2TB
- ដំណើរការ Boot បានលឿនជាង Legacy
- មានមុខងារសុវត្ថិភាពខ្ពស់ជាង Legacy ដូចជា Secure Boot (ជួយការពារពី Malware មុនពេល Windows ចាប់ផ្ដើម)
សរុបមក៖
- UEFI គឺជាបច្ចេកវិទ្យាទំនើប លឿនជាង មានសុវត្ថិភាពជាង និងអាចគ្រប់គ្រង Hard Disk ទំហំធំៗបាន
- Legacy BIOS ជាបច្ចេកវិទ្យាចាស់ និងមានដែនកំណត់ច្រើន
កុំព្យូទ័រទំនើបៗនាពេលបច្ចុប្បន្ន គឺប្រើប្រាស់ UEFI ទាំងអស់។
From: Facebook (https://www.facebook.com/singserey1203/posts/pfbid02GDR3zyTscpbq3yXg6DyR7QMCJH21gMXy5oCzDh4vRNWB8qLv6x5S6WPBHpqUNyYxl)
Check More:
https://t.me/SingSeReyICTSupporter
https://t.me/follow_us_here

Comments
Post a Comment