តើអ្នកចង់ឲ្យការបញ្ចេញមតិរបស់អ្នកមានអត្ថន័យសម្រាប់ Post ណាមួយ ឬ ប្រធានបទណាមួយដែរឬទេ?

 តើអ្នកចង់ឲ្យការបញ្ចេញមតិរបស់អ្នកមានអត្ថន័យសម្រាប់ Post ណាមួយ ឬ ប្រធានបទណាមួយដែរឬទេ?

What something behind you don't see? តើមានអ្វីនៅពីក្រោយអ្នកមើលមិនឃើញ?

            ដោយការប្រើភ្នែកទទេ ជាការពិតណាស់មនុស្សយើងអាចមើលឃើញតែអ្វី ដែលមាននៅចំពោះមុខរបស់យើងប៉ុណ្ណោះ ចុះតើអ្នកដឹងថាមានអ្វីដែលនៅពីខាងក្រោយ ដែលអ្នកមើលមិនឃើញ។ ខ្ញុំបានឃើញការបញ្ចេញមតិជាច្រើននៅលើ Facebook ហើយបញ្ចប់ ឬ ផ្តើមដោយពាក្យថា តាមខ្ញុំយល់ឃើញ”  ទាំងដែល Post នោះមិនមែន Post ក្នុងគោលបំណងដើម្បីស្រង់ការបញ្ចេញមតិរបស់អ្នកនោះទេ ហើយការពិតទៅការបញ្ចេញមតិបែបនេះ វាមិនខុសនោះទេ គ្រាន់តែមិនសូវមានផលវិជ្ជាមាន តើមកពីមូលហេតុអ្វី? ក៏ព្រោះតែ Post នៅលើ Facebook ទាំងអស់មិនមែនសុទ្ធតែសម្រាប់ការបញ្ចេញមតិផ្ទាល់ខ្លួនរបស់យើងនោះទេ។ ​Post ខ្លះ ដើម្បីអាចបញ្ចេញមតិទៅប្រកបដោយអត្ថន័យជ្រាលជ្រៅ ឬ អាចទទួលយកបាន ឬមានប្រយោជន៍សម្រាប់យើងទាំងអស់គ្នា យើងគប្បីគិតបន្តិចសិន អំពីអ្វីនៅមាននៅក្នុង Post ទាំងអស់នោះ។ ការបញ្ចេញមតិរបស់យើងនៅថ្ងៃនេះ អាចធ្វើឲ្យយើងមានវិប្បដិសារី ឬក៏មានមោទៈកភាព នៅថ្ងៃណាមួយក៏ថាបាន។ ដូចនេះ ប្រសិនបើអ្នកចង់ បញ្ចេញមតិលើប្រធានបទអ្វីមួយ អ្នកគួរតែស្វែងរក Post ណាដែលគេ Post ជាលក្ខណៈសំណួរ ការស្ទង់មតិ ការបញ្ចេញមតិឬការបង្ហាញពីការយល់ឃើញ ការចែករំលេកបទពិសោធន៍ផ្ទាល់ខ្លួន ឬ Post ដែលគេបានដាក់ជាសំណួរសួរមកកាន់យើង ទើបការបញ្ចេញមតិរបស់អ្នកមានតម្លៃ និង មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា តែចំពោះការបញ្ចេញមតិគាំទ្រ អបអរសាទ រិះគន់ខ្លីដើម្បីស្ថាបនា និងបញ្ចេញមតិក្រៅផ្លូវការផ្សេងៗទៀត អាចធ្វើការបញ្ចេញមតិបានធម្មតា ហើយចំពោះម្ចាស់ Post សូមធ្វើការអាននិងមើលការបញ្ចេញមតិនោះជាមុនសិន ដោយមិនគួរតបជេរស្តីនោះទេ ហើយសម្រាប់ការបញ្ចេញមតិណា បែបមិនសមរម្យ យើងលុបចោល ឬអួសរំលងទៅជាការល្អ ចំពោះអ្នកបញ្ចេញមតិ សូមប្រើមតិយោបល់របស់អ្នក ដើម្បីជាប្រយោធន៍ កុំដើម្បីបង្ហើតព្យុះភ្លៀង ឬការភ័ន្តច្រឡំ។



Comments