សម្រាប់ក្មេងៗតើជាវ័យប្រយុទ្ធ ឬជាវ័យសមាធិ?

 សម្រាប់ក្មេងៗតើជាវ័យប្រយុទ្ធ ឬជាវ័យសមាធិ?

    រូបមន្តសង្គ្រោះជីវិត Life S.A.V.E.R.S នៅក្នុងសៀវភៅ ពេលព្រឹកដ៏អស្ចារ្យ របស់លោក Hall Elrod ដំបូងគេគឺ S ដែលមានន័យថា Silent ភាពស្ងប់ស្ងាត់ គឺជាការតាំងចិត្តឲ្យស្ងប់ ធ្វើឲ្យចិត្តទទេស្អាត ប្រៀបបីដូចជាការសមាធិដូច្នោះដែរ។

    ការសមាធិនិងប្រយុទ្ធ ដែលសំដៅលើការខិតខំសិក្សារៀនសូត្រនោះ គឺជាជម្រើសពីរ ដែលយើងអាចជ្រើសរើសយកទាំងពីរទើបប្រសើរ តើមូលហេតុអ្វី? ក៏ព្រោះតែថា ការសមាធិនឹងធ្វើឲ្យយើងចិត្តស្ងប់ មានសន្តិភាពផ្លូវចិត្ត នាំឲ្យមានការផ្ចង់អារម្មណ៍ និងត្រៀមរួចរាល់សម្រាប់ការចេញប្រយុទ្ធ ខិតខំប្រឹងប្រែង រៀនសូត្រអ្វីដែលថ្មី។ យើងអាចធ្វើការសមាធិ ធ្វើចិត្តឲ្យស្ងប់នឹងមុននឹងមេរៀន ឬរៀនអ្វីមួយថ្មី មិនមែនយកសមាធិជាលេសសំងំដេកនោះទេ ហើយបើយើងចិត្តមិនស្ងប់ មិននឹងធឹង នោះសមត្ថភាពនៃការស្រូបយកចំណេះដឹងនឹងមិនសូវមានប្រសិទ្ធភាពល្អនោះទេ។ យើងអាចសមាធិ៥ ទៅ ១០នាទី តែបើយើងរវល់ខ្លាំងអនុវត្តត្រឹម ១នាទីក៏ប្រសើរជាងអត់ ដើម្បីធ្វើឲ្យចិត្តស្ងប់ ដោយវាមិនប៉ះពាល់ការការសិក្សា ឬការងាររបស់យើងឡើង។ សរុបមក សមាធិនៅពេលព្រឹកមុនឬក្រោយម៉ោង៥ ព្រឹក បន្ទាប់មក ចូលរៀនចាប់ពីម៉ោង៧ព្រឹក។

Comments